Always open

Wed 28-Aug-2019 09:08 PM / Other Honey Store / 120

ដើម្បីបន្ថែមមុខរបរនិងប្រាក់ចំណូលដល់ប្រជាជនរស់នៅតាមទីជនបទ យើងខ្ញុំបានធ្វើការប្រមូលទិញទឹកឃ្មុំពីស្រុកស្រែចំការមកធ្វើការលក់បន្ត។​ ដូចនេះស្រសិនជាបងប្អូនចង់បានទឹកឃ្មុំសុទ្ទ១០០%អាចធ្វើការទំនាក់ទំនងមកយើងខ្ញុំបាន។

បញ្ជាក់​ រាល់ទឹកឃ្មុំដែលទិញយកទៅហើយបើមិនសុទ្ទធានាសងលុយវិញ។


Show

ទឹកឃ្មុំសុទ្ធស្រុកស្រែ


តាមការសិក្សាស្រាវជ្រាវចុងក្រោយបំផុតធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Tel Aviv University ប្រទេសអ៊ីស្រាអែលបានបង្ហាញថា ទឹកឃ្មុំអាចជួយព្យាបាលជំងឺក្អកតិចៗពេលយប់ដែលបង្កឡើងដោយការរលាកប្រព័ន្ធផ្លូវដង្ហើមក្មេងអាយុ១ឆ្នាំទៅ៥ឆ្នាំ ។ ការសិក្សាថ្មីដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាពកុមារនេះ បានបង្ហាញទៀតថា អំឡុងពេលពិសោធ ទឹកឃ្មុំធ្វើការបានល្អប្រសើរជាងទឹកស៊ីរ៉ូសិប្បនិម្មិតក្នុងការរក្សាដំណេករបស់កុមារ និងព្រមទាំងទប់ទល់ការក្អក ។

ក្រៅពីអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវខាងលើដែលដឹកនាំដោយ វេជ្ជបណ្ឌិត Herman Avner Cohen មានអត្ថប្រយោជន៍៥ចំណុចផ្សេងទៀតដែលទឹកឃ្មុំអាចជួយធ្វើឱ្យល្អប្រសើរដល់សុខភាព ៖

១-ព្យាបាលស្បែក ៖ រាល់របួសដែលកើតពីការរលាក ឬកកិត ឬក៏ដំបៅដែលកើតដោយសារកាំរស្មី ទាំងអស់នេះសុទ្ធតែឆ្លើយតបនឹងការជាសះស្បើយដោយលាបទឹកឃ្មុំ ។ អត្ថប្រយោជន៍បែបនេះក៏ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុ Hydrogen Peroxide ។

២-បន្ថយការរមាស់ដោយមូសខាំ ៖ សមាសធាតុប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំបានធ្វើឱ្យវាក្លាយជាជម្រើសល្អមួយជួយបន្ថយការរមាស់និងបំបាត់ត្រង់ស្នាមមុខខាំ ។

៣-ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ៖ ដោយសារទឹកឃ្មុំសម្បូរបែបទៅដោយសមាសធាតុ Polyphenols ដូច្នេះវាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារបណ្តាកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះទៀត ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូងក៏ដូចជាការពារប្រឆាំងនឹងមហារីក ។

៤-ជំនួយដល់ការរំលាយអាហារ ៖ យោងតាមការសិក្សាស្រាវជ្រាវកាលឆ្នាំ២០០៦ ដែលបានចុះផ្សាយនៅក្នុងក្នុងព្រឹត្តិបត្រ BMC Complementary & Alternative Medicineបានបង្ហាញថា ការយកទឹកឃ្មុំទៅជំនួសស្ករក្នុងអាហារកែច្នៃរួចគឺអាចធ្វើឱ្យល្អប្រសើរដល់ពពួកអតិសុខុមកាយក្នុងពោះវៀន ។

៥-ជួយព្យាបាលមុនលើផ្ទៃមុខ ទ្រូង និងខ្នង៖ យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ឃ្មុំប្រភេទ Manuka និង Kanuka អាចព្យាបាលមុនធំៗដោយប្រសិទ្ធភាព ៕
 

Leave A Comment


Siem Reap - Cambodia

012302655 / 070242528

Siem Reap - Cambodia

www.facebook.com/purityhoneycambodia


@